ការជំរុញឧត្តមភាព៖ KLATFORM បង្ហាញពីដំណោះស្រាយនិរន្តរភាព និងសុវត្ថិភាពសំណង់ក្នុងកម្មវិធី INNexpo 2024

KLATFORM មានកិត្តិយសដែលបានចូលរួមជាម្ចាស់ឧបត្ថម្ភក្នុងកម្មវិធី INNexpo + Architecture Forum II ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៩-១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ក្រោមប្រធានបទ “និន្នាការស្ថាបត្យកម្មនៅកម្ពុជា” (Architecture Trends In Cambodia) ព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំទៅដោយស្ថាបត្យករ ថ្នាក់ដឹកនាំក្នុងវិស័យសំណង់ និងអ្នកដែលស្រឡាញ់ការរចនាស្ថាបត្យកម្ម ដើម្បីរួមគ្នាស្វែងយល់ពីកត្តាសំខាន់ៗដែលកំពុងកំណត់អនាគតនៃវិស័យស្ថាបត្យកម្មនៅកម្ពុជា។

KLATFORM បានដាក់បង្ហាញនូវផលិតផលដែលផ្ដោតសំខាន់លើនិរន្តរភាព និងការអនុលោមតាមបទដ្ឋានសុវត្ថិភាព រួមមានផលិតផល ALUCOBOND និង SIDERISE ដែលស្របតាមនិន្នាការចុងក្រោយបង្អស់នៃឧស្សាហកម្មសំណង់។ ស្តង់ពិព័រណ៍របស់យើងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវចូលទស្សនា ដោយពួកគាត់មានឱកាសសិក្សាស្វែងយល់ផ្ទាល់ពីផលិតផល និងមានឱកាសឈ្នះរង្វាន់ពិសេសៗជាច្រើនផងដែរ។

វេទិកាពិភាក្សានេះបានបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយនឹងការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅ ការពិភាក្សាប្រកបដោយផ្លែផ្កា និងការចែករំលែកគំនិតថ្មីៗដែលជំរុញឱ្យមានការច្នៃប្រឌិតក្នុងការរចនាប្រកបដោយនិរន្តរភាព និងបទដ្ឋានសុវត្ថិភាព។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ សូមបន្តតាមដានជាមួយ KLATFORM ខណៈដែលយើងនៅតែបន្តឈានមុខគេក្នុងការលើកកម្ពស់និរន្តរភាព និងសុវត្ថិភាពក្នុងវិស័យស្ថាបត្យកម្មនៅកម្ពុជា។

ចែករំលែក:

តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM