PARBURY FEATURED PREMIUM ALUMINUM BRAND ALUCOBOND AT EXPO CAMBUILD 2019 AND AWARDED MOST CREATIVE BOOTH

ក្រុមហ៊ុន ផា ប៊ូ រី មានសេចក្តីរីករាយក្នុងការធ្វើបទបង្ហាញ​ និងដាក់តាំងបង្ហាញផលិតផលអាលុយកាបូនរបស់ខ្លួនទៅកាន់អ្នកចូលរួមទាំងអស់ដែលបានចូលរួមក្នុងពិព័រណ៍វិស័យសំណង់ CAMBUILD 2019 រយៈពេលបីថ្ងៃនេះ។

CAMBUILD 2019 គឺពិព័រណ៍វិស័យសំណង់ខ្នាតអន្ដរជាតិលំដាប់លេខ១នៅកម្ពុជា ដែលបានប្រព្រឹត្តិទៅចាប់ថ្ងៃ១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ២០១៩ នៅសាលពិពណ៌កោះពេជ្រ ភ្នំពេញ ដែលត្រូវបានចូលរួមដោយក្រុមហ៊ុនធំៗ និងម៉ាកសញ្ញាផលិតផលល្បីៗជាច្រើនទៀត។ ផា ប៊ូ រី ក៏បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនអាលុយកាបូនដែលជាបន្ទះអាលុយមីញ៉ូមលំដាប់ស្តង់ដារអន្តរជាតិ និងនាំងមុខគេផ្នែកគុណភាព សម្រាប់ការចនា និងតាំងលម្អរអគារឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរក្រុមហ៊ុនយើងក៏ទទួលបានជ័យលាភីស្តង់ដែលមានភាពច្នៃប្រឌិតខ្ពស់​ ដែលនេះគឺជាស្នាដៃរចនាប្រកបដោយភាពឆ្នៃប្រឌិតខ្ពស់ពីក្រុម BASIC Architecture and Design របស់យើង។

ផា ប៊ូ រី សូមថ្លែងនូវអំណរគុណដល់អ្នកទស្សនាទាំងអស់ដែលបានអញ្ចើញ មកទស្សនាស្តង់របស់យើងក្នុងពិពណ៌នេះ។

ចែករំលែក:

តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM

ឯកសារយោងគម្រោង ALUCOBOND — អាគារតំាងបង្ហាញរថយន្តឡាមបូហ្គីនី រាជធានីភ្នំពេញ

មជ្ឍមណ្ឌលតាំងបង្ហាញរថយន្ត LAMBORGHINI ភ្នំពេញរបស់ក្រុមហ៊ុន HGB Group មានទីតាំងស្ថិតនៅមជ្ឍមណ្ឌលទីក្រុងភ្នំពេញហៅតាក់ថា PPCC ដែលត្រូវបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២០។ ផា ប៊ូ​​ រី សូមថ្លែងអំណរគុណដល់អតិថិជនរបស់យើងដែលបានសម្រេចចិត្តជ្រើរើសដ៏ត្រឹមត្រូវក្នុងការជ្រើសរើសអាលុយកាបូនសម្រាប់គម្រោងដ៏ល្អប្រណិត អស្ចារ្យមួយនេះ។

ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ខ្លួនក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍អាលុយកាបូនកំពុងជំរុញដែនកំណត់នៃការរចនាម៉ូតអគារជាមួយនឹងពណ៌ និងផ្ទៃរចនាយ៉ាងសំបូរបែបផ្សេងៗគ្នា។​ ការប្រើប្រាស់តែវត្ថុធាតុដើមដែលមានគុណភាព មានភាពបត់បែនគ្រប់កាលៈទេសៈ និងយូរអង្វែង អាលុយកាបូន នៅតែជាផលិតផលដែលអាចជឿជាក់បានសម្រាប់ស្ថាបត្យករនិងការពិចារណាលើការរចនារបស់ម្ចាស់អគារ។

ឆ្នាំបញ្ចប់ការសាងសង់៖  2020 | ទីតាំង៖ PPCC | ម្ចាស់គម្រោង: HGB Group| ក្រុមហ៊ុនគ្រប់គ្រងគម្រោង និងប្រឹក្សាផ្នែករចនា៖ Mushroom Design and Build | ក្រុមហ៊ុនសាងសង់៖ LBL Construction | សម្ភារៈអាលុយកាបូនដែលបានប្រើប្រាស់៖ALUCOBOND PLUS, ALUCOBOND PE | ពណ៌៖ Natural Brushed 400, Jet Black 8363, Fashion Gray 460.

ចែករំលែក:

តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM

KLATFROM បើកបង្ហាញរូបរាង LOGO​ ថ្មី

KLATFORM ដែលជាក្រុមហ៊ុននាំចូលនិងផ្គត់ផ្គង់ផ្តាច់មុខនៃ Alucobond និង Siderise នៅកម្ពុជា បានបង្ហាញស្លាកសញ្ញា logo ថ្មីរបស់ខ្លួនជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍និងភាពរីកចម្រើនរបស់ក្រុមហ៊ុន។

ស្លាកសញ្ញានិងពណ៌របស់ម៉ាកយីហោថ្មីនេះ ឆ្លុះបញ្ចាំងពីភាពមុះមុតនិងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការនាំយកនិងផ្គត់ផ្គង់សម្ភារៈស្ថាបត្យកម្មល្អប្រណិតឈានមុខគេ គុណភាពស្ដង់ដារអន្តរជាតិប្រកបដោយភាពច្នៃប្រឌិតខ្ពស់មកកាន់កម្ពុជា។

លើសពីនេះទៅទៀត ការបើកបង្ហាញស្លាកសញ្ញា logo ថ្មីនេះ ប្រៀបបានដូចជាការបោះជំហានមួយបន្ថែមទៀត ក្នុងការបន្តអភិវឌ្ឍ និងពង្រឹងប្រសិទ្ធភាពទៅលើដំណោះស្រាយសម្ភារៈសំណង់ដ៏ទូលំទូលាយរបស់ខ្លួន ដោយធានានូវការផ្តល់ផលិតផលក៏ដូចជាសេវាកម្មដ៏ពិសេសនិងល្អឯកជូនដល់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែមអំពី KLATFORM សូមចូលទៅកាន់គេហទំព័រ www.klatform.com.

ចែករំលែក:

តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM